Nursery & Day Care in Siem Reap

បេសកកម្ម

បេសកកម្មរបស់យើងគឺ ផ្ដល់ជូននូវសេវាអប់រំ និងថែទាំកូនៗរបស់លោកអ្នកនៅក្នុងបរិយាកាសសិក្សាមួយដែលមានវប្បធម៌ចម្រុះ។ យើងក៏ផ្ដល់ជម្រើស និងសេវាបន្ថែមជូនដល់សាលាអន្តរជាតិ និងសាលាមត្តេយ្យនានានៅក្នុងខេត្តសៀមរាបផងដែរ។ យើងជួយលោកអ្នកដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគតកូនៗរបស់លោកអ្នក។

សុវត្ថិភាព សន្តិសុខ និងផាសុកភាព

ចំណុចទាំង៣ខាងលើនេះ គឺជាចំណុចអាទិភាពរបស់លោកអ្នក ដូច្នេះវាក៏ជាអាទិភាពរបស់សាលាយើងផងដែរ។ កូនៗរបស់លោកអ្នក នឹងលូតលាស់រីកចម្រើននៅក្នុងអាគារសិក្សាថ្មី ទំនើប មានអនាម័យខ្ពស់ និងមានសុវត្ថិភាព ២៤ម៉ោង/ថ្ងៃ និង ៧ថ្ងៃ/សប្តាហ៍។ យើងក៏អនុវត្តន៍គម្រោងសុវត្ថិភាពក្នុងសាលារៀន និងគោលការណ៍សុវត្ថិភាពកុមារ ផងដែរ។

យើងបានបន្ថែមម៉ោងធ្វើការ ដើម្បីឲ្យសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។

ដើម្បីឲ្យមានភាពងាយស្រួលជាងមុន យើងនឹងបើកទទួលកូនៗរបស់លោកអ្នក ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក រហូតដល់ម៉ោង ៦:០០ ល្ងាច។

អាគារសិក្សា

អាគារសិក្សារបស់យើង មានចំងាយ២នាទីពីទីប្រជុំជន និងស្ថិតនៅក្នុងតំបន់ស្ងប់ស្ងាត់ ដែលគ្មានការកកស្ទះចរាចរណ៍ និងមានចំណតយាន្តយន្តយ៉ាងងាយស្រួល។
កូនៗរបស់លោកអ្នក ត្រូវបានស្វាគមន៍មកកាន់ផ្ទះថ្មីទំហំ ២៥០ម៉ែត្រការេ បំពាក់ដោយមាស៊ីនត្រជាក់ ដែលត្រូវបានរៀបចំតាមផ្នែកផ្សេងៗ ដើម្បីតម្រូវទៅតាមអាយុ សកម្មភាពសិក្សា កន្លែងលេង កន្លែងបង្កើត កន្លែងសិក្សា កន្លែងញ៉ាំ កន្លែងសម្រាក និងកន្លែងគេង។
លើសពីនេះទៅទៀត កូនៗរបស់លោកអ្នកនឹងរីករាយជាមួយទីធ្លា និងសួនច្បារដ៏ធំ ដែលមានល្បែងលេងដីខ្សាច់ និងទឹក ទោងយោល និងទោងជិះរំអិល កន្លែងជិះលេង កន្លែងដាំដំណាំ និងផ្លូវដើររុករកជាដើម… ទីធ្លាទាំងនេះ ត្រូវបានរៀបចំដើម្បីការពារពីកម្ដៅព្រះអាទិត្យ និងភ្លៀងយ៉ាងត្រឹមត្រូវ។

Sopheavy

Sopheavy

បុគ្គលិកផ្នែកលក់និងទីផ្សារ

គាត់អាចជាមនុស្សដំបូងរបស់អ្នកក្នុងការទំនាក់ទំនងជាមួយហ្វឺសក្លាស
គាត់នឹងមានវត្តមាននៅទីនោះដើម្បីឆ្លើយរាល់សំនួររបស់លោកអ្នកនិងជួយលោកអ្នកជ្រើសយកជំរើសដែលល្អបំផុតសម្រាប់កូនៗរបស់លោកអ្នក។
099 246 030​
[email protected]

Micah

Micah

គ្រូបង្រៀនភាសាអង់គ្លេស និងអនុប្រធានគ្រប់គ្រង

Micah បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ផ្នែកចិត្តវិទ្យា។ ព្រមជាមួយប្រវត្តិសិក្សា និងបទពិសោធន៍ការងារ គាត់មានចំណេះ និងជំនាញយ៉ាងច្បាស់លាស់លើផ្នែកដឹកនាំ ណែនាំ និងថែទាំកុមារ។ គាត់ជាមនុស្សដែលចូលចិត្តកុមារ។

Chen Fei

Chen Fei

គ្រូបង្រៀនភាសាចិន

Chen Fei ជាអ្នកគ្រូបង្រៀនភាសាចិន ហើយគាត់ក៏អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អផងដែរ។ គាត់ទទួលបានការបណ្តុះបណ្តាលលើផ្នែកគរុកោសល្យអប់រំកុមារ នៅប្រទេសចិន។ គាត់ក៏ធ្លាប់បានបម្រើការជាគ្រូបង្រៀននៅក្នុងសាលាមត្តេយ្យមួយ នៅក្នុងខេត្ត Wuhan ប្រទេសចិន ផងដែរ។ សព្វថ្ងៃ Chen Fei ជាម្ដាយដ៏ល្អម្នាក់ របស់កូនប្រុសតូចឈ្មោះ Tutoo ដែលបានប្រសូត្រកាលពីខែសីហា ឆ្នាំ២០១៨។

Chanti

Chanti

បុគ្គលិកអប់រំ

Chanti បានចាប់ផ្ដើមអាជីពរបស់គាត់ ជាអ្នកថែទាំកុមារនៅក្នុងឆ្នាំ២០១៤។ គាត់ធ្លាប់ធ្វើការជាមួយទាំងជនជាតិខ្មែរ និងជនបរទេស។ គាត់ជាមនុស្សដែលមានសន្ដានចិត្តល្អ និងជាអ្នកគ្រូម្នាក់ដែលពោរពេញដោយគំនិតច្នៃប្រឌិត ស្រឡាញ់ការបង្រៀន និងខិតខំប្រឹងប្រែងធ្វើការ។ គាត់មានកូនប្រុស២នាក់។

Chempheap

Chempheap

បុគ្គលិកអប់រំ

Chempheap មានកូនម្នាក់នៅក្នុងឆ្នាំ២០១៦។ គាត់មានសន្ដានចិត្ត និងអធ្យាស្រ័យល្អ។ ក្មេងតូចៗតែងតែលង់លក់លើដៃគាត់ ពេលគាត់ច្រៀងចម្រៀងបំពេររបស់ខ្មែរ។

កម្មវិធីសិក្សា

ពិសោធន៍ - សិក្សា - ស្វែងយល់

កម្មវិធីសិក្សាដែលមានគោលបំណងច្បាស់លាស់សម្រាប់ថែទាំ និងអប់រំទារក និងកុមារតូចៗរបស់យើង គឺផ្អែកលើបទពិសោធន៍ធ្វើការក្នុងតំបន់ រយៈពេល១៤ឆ្នាំ និងបណ្តុះគំនិតដោយការអភិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំកុមារតូចៗ។ ចំណុចផ្តោតសំខាន់របស់យើងគឺ យើងនឹងធ្វើអ្វីៗទាំងអស់ដែលអាចបម្រើដល់តម្រូវការរបស់គ្រួសារនិងសិស្សរបស់សាលា “1st Class” ដែលផ្អែកលើគំនិតថ្មីៗសម្រាប់ការអប់រំកុមារតូចដែលប្រកបដោយគុណភាពខ្ពស់។

ពិសោធន៍ – សិក្សា – ស្វែងយល់

កូនៗរបស់លោកអ្នក គឺសុទ្ធតែអាចជាអ្នកជោគជ័យក្នុងការសិក្សា។ កុមារគ្រប់រូបសុទ្ធតែមានសក្ដានុពលដើម្បីសម្រេចគោលដៅរួមមួយ គឺសិក្សា ទទួលបទពិសោធន៍ និងស្វែងយល់ ហើយមេរៀនទាំងអស់នៅសាលា 1st Class ត្រូវបានរៀបចំឡើងដើម្បីបំណងតែមួយ គឺអប់រំកូនៗរបស់លោកអ្នកឲ្យសម្រេចបាននូវគោលដៅខាងលើនេះ។
ទីធ្លា និងកម្មវិធីសិក្សារបស់សាលា ត្រូវបានរៀបចំឡើងដើម្បីឲ្យកូនៗរបស់លោកអ្នកទទួលបាននូវការអប់រំដំបូង ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ពួកគេតទៅអនាគត។
នៅសាលា 1st Class​ យើងបង្កើតនូវបរិស្ថានសិក្សាមួយដែលមានភាសាចម្រុះ៖ ជនជាតិភាសាដើមនឹងចំណាយពេលជាមួយទារក និងកុមារតូចៗ ដែលនេះជាចំណុចដំបូងនៃការបណ្ដុះបណ្ដាលការសិក្សាភាសាបរទេស។

កម្មវិធីសម្រាប់ទារក

ទារកកើតមកគឺតែងតែមានចិត្តចង់រៀនអ្វីដែលថ្មីៗ ដូចជាអ្នកវិទ្យាសាស្ត្រក្មេងៗអ៊ីចឹង។
ពួកគេតែងតែស្វែងយល់ និងរៀនសូត្រតាមរយៈសរីរាង្គវិញ្ញាណទាំងអស់ តាំងពីមុនពេលពួកគេចេះវារទៅទៀត។ យើងជំរុញឲ្យពួកគេរៀនសូត្ររបៀបនេះ តាមរយៈការផ្ដល់នូវឱកាសថ្មីៗសម្រាប់ពួកគេស្វែងយល់ ដូចជាតាមរយៈការប៉ៈ ការភ្លក់ ការហិតក្លិន ការចាប់កាន់ និងការស្ដាប់អំពីអ្វីៗដែលនៅជុំវិញពួកគេ នៅក្នុងបរិស្ថានមួយដែលមានសុវត្ថិភាព និងងាយស្រួលសម្រាប់ការលូតលាស់របស់ពួកគេ។
ទីកន្លែងពិសេសៗ ត្រូវបានរៀបចំឡើងសម្រាប់ពួកគេដូចជា៖ បន្ទប់សម្រាប់គេង បន្ទប់សម្រាប់សកម្មភាពផ្សេងៗ ដើម្បីទារករៀនស្វែងយល់ រៀនវារ និងដើរ ដែលបណ្តុះគំនិតតាមបែប NIDO នៅក្នុងវិធីសាស្ត្រអប់រំកុមារ (Montessori Method) ។
អ្នកថែទាំទារកទីនេះ នឹងផ្ដល់ជូនការមើលថែដែលប្រកបដោយស្តង់ដារ មានអនាម័យ និងសុវត្ថិភាពខ្ពស់បំផុត។ យើងក៏ធ្វើតាមទម្លាប់ថែទាំរបស់លោកអ្នកដែរ ដូចជាពេលវេលាបំបៅដោះ និងពេលគេងរបស់ទារកជាដើម ដើម្បីឲ្យទារកកាន់តែទទួលបានផាសុកភាពខ្ពស់។ អ្នកថែទាំទារក នឹងធានាថាកូនៗរបស់លោកអ្នកនឹងអភិវឌ្ឍន៍ប្រកបដោយសក្ដានុពល ទៅតាមកម្រិតរបស់ពួកគេ នៅក្នុងបន្ទប់សកម្មភាពដែលមានអ្នកសម្របសម្រួលជាជនជាតិនិយាយភាសាបរទេស។

កម្មវិធីសម្រាប់កុមារតូចៗ

កម្មវិធីរបស់សាលា 1st Class​ គឺមានរួមបញ្ចូលគ្រប់ផ្នែកទាំងអស់នៃការសិក្សា ដើម្បីឲ្យកូនៗរបស់លោកអ្នកបង្កើតបាននូវមូលដ្ឋានគ្រឹះសម្រាប់ការសិក្សាតទៅថ្ងៃមុខទៀត។ សកម្មភាពសិក្សា ត្រូវបានរៀបចំទៅតាមមុខវិជ្ជាសំខាន់ៗ ពាក្យ និងគំនិតថ្មីៗត្រូវបានបង្រៀន និងបញ្ជាក់ច្រើនលើកច្រើនសារ នៅរាល់គ្រប់សកម្មភាពសិក្សាទាំងអស់ នៅក្នុងអំឡុងពេលដែលបានកំណត់ទុកជាមុន។ កុមារតូចៗទាំងអស់ ត្រូវបានជំរុញឲ្យចូលរួមបើពួកគេអាចធ្វើបាន ទៅតាមចំណង់ចំណូលចិត្ត និងតាមអាយុរបស់ពួកគេ។

ភាសា និងអក្ខរភាព
  • ឆ្នាំដំបូងៗ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទារកក្នុងការអភិវឌ្ឍន៍អក្ខរភាព (ការចេះសរសេរ និងអាន)។ គិតចាប់តាំងពីសម្ថភាពក្នុងការរៀនភាសាសញ្ញា រហូតដល់ការអភិវឌ្ឍន៍សមត្ថភាពច្រៀង និងនិទានរឿង និងរហូតដល់ការចាប់ផ្ដើមបញ្ចេញសំឡេងភាសា ដែលទាំងនេះជាកត្តាជួយឲ្យកូនៗលោកអ្នកអភិវឌ្ឍន៍ជំនាញសរសេរ និងអាន និងការចូលចិត្តអានជាដើម។
  • ការស្ដាប់៖ នៅពេលនិទានរឿង កុមារៗត្រូវបានជំរុញឲ្យចូលរួមស្ដាប់ ដោយសារតែវិធីនេះអាចជួយបង្កើនសម្ថភាពផ្ដោតអារម្មណ៍ និងការយកចិត្តទុកដាក់របស់ពួកគេ។
  • ការនិយាយ៖ កូនៗរបស់លោកអ្នក ក៏ត្រូវបានជំរុញឲ្យនិយាយ និងបញ្ចេញយោបល់នៅក្នុងគ្រប់សកម្មភាពទាំងអស់ និងពេលវេលាពិសេសៗសម្រាប់អភិវឌ្ឍន៍ការនិយាយរបស់ពួកគេផងដែរ។
គណិតវិទ្យា

ការរៀនគណិតវិទ្យាតាំងពីវ័យកុមារតូចៗ អាចជួយឲ្យកុមារមានជំនាញបង្ហាញហេតុផល មានភាពច្នៃប្រឌិត និងជាអ្នកមានឆន្ទៈក្នុងការដោះស្រាយបញ្ហាទៀតផង។ កម្មវិធីសិក្សាគណិតវិទ្យារបស់យើង ណែនាំនូវការរៀនតាមរយៈការដាក់ចំណាត់ថ្នាក់ ការវាស់វែង រូបគំរូ និងលេខតូចៗជាដើម តាមរយៈការរៀនដោយអនុវត្តន៍ផ្ទាល់ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការរៀនរាប់លេខផងដែរ។

ការអភិវឌ្ឍន៍ផ្នែករាងកាយ /ចលនាសាច់ដុំ

មនុស្សដែលសកម្មពីក្មេង នឹងក្លាយជាមនុស្សសកម្មពេលធំឡើង។ យើងនឹងបង្ហាញទៅកាន់កូនៗលោកអ្នក ពីវិធីសប្បាយៗដើម្បីអនុវត្តន៍បច្ចេកទេសដ៏ត្រឹមត្រូវក្នុងការធ្វើចលនារាងកាយ តុល្យភាព និងចលនាសាច់ដុំ ដែលមានពេលវេលាគ្រប់គ្រាន់ ក្នុងការរំអិលលេង រត់លេង និងការវារឡើងជាដើមនៅក្នុងទីធ្លាលេងកម្សាន្តដែលសមស្របទៅតាមអាយុរបស់កុមារ និងមានសុវត្ថិភាពគួរជាទីទុកចិត្ត។

ពហុភាសា

កុមារតូចៗនឹងមានឱកាសរៀនភាសាបរទេស និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការរៀនភាសាថ្មីមួយទៀតយ៉ាងងាយស្រួលនៅថ្ងៃអនាគត។ យើងបានបង្កើតនូវកម្មវិធីសិក្សាដែលមានលក្ខណៈវប្បធម៌ និងភាសាចម្រុះ ដែលផ្ដោតទៅលើជំនាញប្រាស្រ័យទាក់ទងប្រចាំថ្ងៃ និងការលេងកំសាន្តដែលមានការប្រើប្រាស់ភាសារបស់អ្នកសម្របសម្រួលជាជនជាតិដើមទាំងអស់ គឺនិយាយភាសាអង់គ្លេស​ ខ្មែរ និងចិន។

វិទ្យាសាស្ត្រ

កុមារតូចៗ គឺជាអ្នកវិទ្យាសាស្ត្រពីធម្មជាតិ។ ពួកគេអាចប្រើប្រាស់ញាណរបស់ពួកគេ ជាមួយនឹងឧបករណ៍វិទ្យាសាស្ត្រផ្សេងៗ ដើម្បីសិក្សាស្វែងយល់ និងស៊ើបអង្កេតពិភពលោកខាងក្រៅរបស់ពួកគេ។ សួនច្បារ ឧបករណ៍ដំឡើងផ្សេងៗ និងបទពិសោធន៍ផ្ទាល់ដៃ ជាកន្លែងល្អបំផុតសម្រាប់ពួកគេធ្វើការសិក្សាស្វែងយល់ និងបង្កើតរបកគំហើញផ្សេងៗដោយខ្លួនឯង។

សិល្បៈ និងសិប្បកម្ម

សិល្បៈជំរុញឲ្យមានការស្រមើស្រមៃ។ គំនិតច្នៃប្រឌិត ការគូររូប គូរគំនូរ  ការបង្ហាញឧទាហរណ៍ ។ល។ គឺជាវិធីដ៏ល្អបំផុតក្នុងការអភិវឌ្ឍន៍ការផ្លាស់ប្ដូរចលនា និងសាច់ដុំ ព្រមទាំងអាចជួយឲ្យសិស្សអភិវឌ្ឍន៍សមត្ថភាពសរសេរឲ្យបានរឹតតែល្អផងដែរ។

ជំនាញសង្គម អារម្មណ៍ អាកប្បកិរិយា និងទំនាក់ទំនង

សាលា 1st Class អាចជាសាលាដំបូងបំផុត សម្រាប់ឲ្យកូនៗរបស់លោកអ្នករៀន និងលូតលាស់ជាក្រុម។ ក្រុមការងាររបស់ពួកយើង នឹងជួយកូនៗរបស់លោកអ្នក ឲ្យចេះស្វែងយល់ពីខ្លួនឯង និងទំនាក់ទំនងជាមួយក្មេងៗនិងមនុស្សធំដទៃទៀត ជួយឲ្យពួកគេចេះគោរពច្បាប់ទម្លាប់ ស្គាល់ពីទំនួលខុសត្រូវរបស់ខ្លួនឯង និងចេះធ្វើអ្វីៗដោយខ្លួនឯងបាន។

សេវាសិក្សា

របៀបចុះឈ្មោះកូនៗរបស់លោកអ្នក សិក្សានៅសាលា 1st Class

យើងផ្ដល់ជូននូវសេវាជាច្រើន ដែលមានភាពបត់បែនទៅតាមតម្រូវការលោកអ្នក៖

  • លោកអ្នកអាចជ្រើសរើសជម្រើសមួយក្នុងចំណោមជម្រើសជាច្រើន សម្រាប់កូនរបស់លោកអ្នក ដូចជា កម្មវិធីសិក្សាពេញមួយថ្ងៃ ឬកន្លះថ្ងៃ ការចុះឈ្មោះប្រចាំថ្ងៃ ប្រចាំខែ ឬប្រចាំឆ្នាំ។
  • កូនៗរបស់លោកអ្នក នឹងញ៉ាំអាហារថ្ងៃត្រង់ និងគេងពេលថ្ងៃ នៅសាលា 1st Class។
  • យើងទំនាក់ទំនងជាមួយឪពុកម្ដាយផ្ទាល់ ដើម្បីជូនដំណឹងថាកូនៗរបស់ពួកគាត់កំពុងតែរីករាយសិក្សាជាមួយយើងនៅទីនេះ។

តម្លៃសេវាចុះឈ្មោះ

តម្លៃចុះឈ្មោះសម្រាប់រយៈពេល មួយឆ្នាំ គឺ ១៥០ដុល្លារ
(រួមបញ្ចូលពន្ធទាំងអស់)

ការចុះឈ្មោះសម្រាប់សេវាថែទាំប្រចាំថ្ងៃ
(ពុំមានថ្លៃចុះឈ្មោះសម្រាប់សេវាថែទាំប្រចាំថ្ងៃនោះទេ តែលោកអ្នកត្រូវតែបំពេញទម្រង់ចុះឈ្មោះ)

តម្លៃចុះឈ្មោះ នឹងត្រូវបង់នៅពេលលោកអ្នកប្ដូរពីសេវាថែទាំប្រចាំថ្ងៃ ទៅជាប្រចាំខែ ប្រចាំត្រីមាស ឬប្រចាំឆ្នាំវិញ។​

បែបបទនៃការបង់ប្រាក់បន្តបន្ទាប់

(រួមបញ្ចូលពន្ធទាំងអស់)
មានការបញ្ចុះតម្លៃ សម្រាប់ការបង់ប្រាក់គិតជាឆ្នាំ!

សេវាថែទាំពេញមួយថ្ងៃ (Full Day)

មានផ្ដល់ជូន អាហារសម្រន់ អាហារថ្ងៃត្រង់ និងភេសជ្ជៈ

ប្រចាំថ្ងៃ៖ ៣៥ ដុល្លារ

ប្រចាំខែ៖ ២៩០ ដុល្លារ

ប្រចាំត្រីមាស៖ ៨៤០ ដុល្លារ

សេវាថែទាំកន្លះថ្ងៃ (Half Day)

មានផ្ដល់ជូន អាហារសម្រន់ និងភេសជ្ជៈ

ប្រចាំថ្ងៃ៖ ២០ ដុល្លារ

ប្រចាំខែ៖ ១៨០ ដុល្លារ

ប្រចាំត្រីមាស៖ ៥១០ ដុល្លារ

បន្ថែម អាហារថ្ងៃត្រង់ (Extra Lunch)

ប្រចាំថ្ងៃ៖ ២ ដុល្លារ

បន្ថែម ម៉ោង (Extra Hours)

៤ ដុល្លារ / ម៉ោង

ម៉ោងបម្រើការ

ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ពីម៉ោង 7:30នាទីព្រឹក រហូតដល់ម៉ោង 18:00ល្ងាច

ថ្ងៃសៅរ៍ ពីម៉ោង 8:00ព្រឹក រហូតដល់ម៉ោង 17:00ល្ងាច

វគ្គពេលព្រឹក: ចាប់ផ្តើម – ម៉ោង11:30នាទីព្រឹក

ម៉ោង 11:30នាទី ដល់ម៉ោង 13:30នាទី: អាហារថ្ងៃត្រង់

វគ្គពេលរសៀល: ម៉ោង 13:30នាទី – រហូតដល់ចប់ម៉ោង

យើងខ្ញុំរង់ចាំទទួលស្វាគមន៍លោកអ្នកជានិច្ច

សូមធ្វើការណាត់ជួបជាមួយក្រុមការងាររបស់យើង

ទំនាក់ទំនង

អាសយដ្ឋាន

ផ្លូវបាស្ទ័រ (Buster) ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ប្រទេសកម្ពុជា។

លេខទូរស័ព្ទ ដើម្បីសួរសំណួរផ្សេងៗ

+(855) 99 246 030

អ៊ីមែល ដើម្បីសួរសំណួរផ្សេងៗ៖

ម៉ោងបម្រើការ៖

ច័ន្ទសៅរ៍ ៧:៣០ ព្រឹក ដល់ ៦:០០ ល្ងាច