Nursery & Day Care in Siem Reap

អំពីពួកយើង

តើ Chin Chok Club គឺជាអ្វី?

ទារកដ្ឋានបារាំង ខេត្តសៀមរាប

Chin Chok Club មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសាលាភាសាបារាំងខេត្តសៀមរាប៖ យើងអនុវត្តន៍តាមវិធានការសន្តិសុខ និងគោលការណ៍សុវត្ថិភាពកុមារ របស់សាលានេះ។ អ្នកសម្របសម្រួលរបស់ Chin Chok Club តែងតែទំនាក់ទំនងជាមួយនឹងលោកនាយកសាលា និងលោកគ្រូអ្នកគ្រូមត្តេយ្យដើម្បីរៀបចំការសិក្សាសម្រាប់កូនៗលោកអ្នកនៅថ្ងៃអនាគត។ ទោះជាយ៉ាងនេះក្ដី Chin Chok Club គឺជារចនាសម្ព័ន្ធដាច់ដោយឡែកមួយ ពីសាលាខាងលើនេះ។  វាគឺជាសាលាដែលប្រើប្រាស់ពីរភាសា និងមានវប្បធម៌ចម្រុះ (បារាំង ខ្មែរ) ដែលស្វាគមន៍កុមារទាំងអស់មកពីគ្រប់ជាតិសាសន៍។

ដំណើរការតាំងពីឆ្នាំ ២០០៣

Chin Chok Club ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយឪពុកម្ដាយនិយាយភាសាបារាំងមួយក្រុម ដែលខ្វល់ខ្វាយពីការចង់ចេះចង់ដឹងរបស់កូនតូចៗរបស់ពួកគាត់។ នៅពេលផ្ដួចផ្ដើមគំនិតនេះដំបូង ឪពុកម្ដាយទាំងនោះ បានផ្លាស់ប្ដូរវេនគ្នាមើលថែ និងនាំកូនៗរបស់ពួកគេលេងកម្សាន្ត។​ មិនយូរប៉ុន្មាន Chin Chok Club កាន់តែមានជំនាញវិជ្ជាជីវៈក្នុងការងារថែទាំរបស់ខ្លួន តាមរយៈការជ្រើសរើសអ្នកគ្រប់គ្រងជាជនជាតិបារាំង និងអ្នកជំនួយការជាជនជាតិខ្មែរជាបន្តបន្ទាប់។

អាគារសិក្សា

យើងមានទីតាំងស្ថិតនៅក្នុងបរិវេណ សាលាភាសាបារាំង។ លោកអ្នកអាចចូលមកក្នុង Chin Chok Club បានតាមរយៈច្រកសាលាភាសាបារាំងបើលោកអ្នកមានកូនរៀននៅសាលានេះ ឬតាមរយៈច្រកចូលដោយឡែកមួយផ្សេងទៀត។

Chin Chok Club មានទាំងទីធ្លាទូលាយនៅខាងក្រៅ និងបន្ទប់បិទជិតសម្រាប់កូនៗលោកអ្នកសិក្សា និងរត់លេងសប្បាយ ដែលប្រកបដោយសុវត្ថិភាពខ្ពស់បំផុត។

ទារកដ្ឋាន

ការផ្ដល់ជូនរបស់យើង៖

ក្រុមការងាររបស់យើង

យើងធ្វើការជ្រើសរើស និងហ្វឹកហាត់បុគ្គលិករបស់យើងយ៉ាងប្រុងប្រយ័ត្ន៖ មានសុខភាពល្អ រហ័សរហួន និងមានភាពអំណត់ខ្ពស់។ ពួកគេរីករាយនឹងការលូតលាស់របស់កូនៗរបស់លោកអ្នក និងមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍន៍ការអនុវត្តការងាររបស់ខ្លួន។ បុគ្គលិករបស់យើងយល់ច្បាស់ថា ក្មេងគ្រប់រូបតែងតែមានរបៀបរៀនសូត្រខុសៗគ្នា ដូច្នេះពួកគេនឹងជួយសម្របសម្រួល និងផ្ដល់នូវការណែនាំដើម្បីជួយគាំទ្រនិងសម្រួលដល់ការចង់ដឹងចង់លឺពីធម្មជាតិរបស់ក្មេងៗ ស្របពេលជាមួយគ្នានឹងការអភិវឌ្ឍន៍ជំនាញដោះស្រាយបញ្ហា និងទំនុកចិត្តលើខ្លួនឯង។ យើងក៏មានអ្នកជំនាញពីខាងក្រៅមកដែរ ដែលមានឯកទេសផ្សេងៗ ដូចជា ផ្នែកគំនូរ តន្ត្រី ភាសាបរទេស សុខភាព និងសន្តិសុខ ជាដើម។​

កម្មវិធីបណ្តុះបណ្តាលរបស់យើងមានដូចជា៖ ជំហាននៃការអភិវឌ្ឍន៍ទារក និងកុមារតូចៗ សន្តិសុខ អនាម័យ អាហារូបត្ថម្ភ និងបច្ចេកទេសវិជ្ជាជីវៈផ្សេងៗទៀត ដើម្បីធ្វើការជារចនាសម្ព័ន្ធរួមគ្នា និងបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយគ្រួសាររបស់ទារក និងកុមារ។

YENNY

YENNY

អ្នកសម្របសម្រួល ជនជាតិបារាំង

គាត់មានទំនួលខុសត្រូវលើការគ្រប់គ្រងប្រចាំថ្ងៃ របស់ទារកដ្ឋាននេះ។ គាត់ធានាឲ្យមានការទំនាក់ទំនងជាមួយឪពុកម្ដាយ និងធានាថាទារក និងកុមារតូចៗទាំងអស់ត្រូវបានស្វាគមន៍ប្រកបដោយសេចក្ដីស្រឡាញ់ នៅក្នុងបរិស្ថានមួយដែលមានអនាម័យ និងសន្តិសុខសុវត្ថិភាពខ្ពស់បំផុត។ គាត់គ្រប់គ្រងជំនួយការទាំងអស់ រៀបចំកម្មវិធីផ្សេងៗ គ្រប់គ្រងទិន្នន័យប្រាក់ចំណូល គ្រប់សម្ភារៈភ័ស្តុភារ (សម្ភារៈ និងអាហារសម្រន់ ជាដើម)

គាត់គឺជាបុគ្គលសំខាន់ម្នាក់ ដែលលោកអ្នកអាចទំនាក់ទំនងបាននៅ Chin Chok Club ។

Sophea

Sophea

អ្នកជំនួយការជនជាតិខ្មែរ

Sophea បានចូលធ្វើការជាមួយយើងតាំងពីឆ្នាំ ២០១៦ មកម្លេះ។ គាត់គឺជាមនុស្សរួសរាយ មានទឹកមុខញញឹម និងមានអារម្មណ៍ល្អជាមួយក្មេងៗជានិច្ច។ នៅក្រៅកន្លែងធ្វើការ គាត់ក៏ជាអ្នកថែទាំក្មេងម្នាក់ដែរ។

Soyim

Soyim

អ្នកជំនួយការជនជាតិខ្មែរ

Soyim គឺជាបុគ្គលិកក្រោយគេបង្អស់នៃក្រុមការងាររបស់យើង។ គាត់មានសន្ដានចិត្តល្អ ហើយក្មេងៗតែងតែមកដេកប្រឡែងលេងលើដៃរបស់គាត់ នៅពេលដែលពួកគេមិនសប្បាយចិត្ត។

សេវាសិក្សា

Chin Chok Club ចាប់បើកពី៖

ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨.០០ ព្រឹក ដល់ ១២.០០ ថ្ងៃត្រង់

ក្មេងៗ អាចយកអាហារពេលព្រឹកពីផ្ទះមកបាន

អាហារសម្រន់ – ជាទូទៅធ្វើពីផ្លែឈើស្រស់ ផ្ដល់ជូននៅម៉ោង ១០.៣០ ព្រឹក។

កម្មវិធីសិក្សាសម្រាប់វ័យដំបូង

សកម្មភាពសិក្សាផ្សេងៗត្រូវបានរៀបចំឡើង ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរបស់ចលនារាងកាយនិងខួរក្បាល ការផ្លាស់ប្ដូរដៃឬការចាប់កាន់ សមត្ថភាពទំនាក់ទំនង (ដោយប្រើភាសា) និងការប្រាស្រ័យទាក់ទងជាមួយមនុស្សដទៃនៅក្នុងសង្គម។

គ្រប់ម៉ោងសិក្សាទាំងអស់ ត្រូវបានបែងចែកជាដំណាក់កាលដែលមានរយៈពេល ២០នាទី និងមានសកម្មភាពជាច្រើនដើម្បីរំញោចសរីរាង្គវិញ្ញាណ ការទំនាក់ទំនង ការស្រមើស្រមៃ ការផ្លាស់ប្ដូរចលនា និងតុល្យភាពរវាង សកម្មភាពដែលមានការណែនាំ សកម្មភាពដែលមានការណែនាំតិចតួច និងសកម្មភាពដែលក្មេងៗធ្វើដោយខ្លួនឯង។ លោកគ្រូអ្នកគ្រូ ត្រូវតែកែសម្រួលដំណាក់កាលនីមួយៗ ទៅតាមប្រតិកម្មរបស់ក្មេងៗ។ សកម្មភាពសិក្សា ត្រូវបានរៀបចំទៅតាមមុខវិជ្ជាសំខាន់ៗ ពាក្យ និងគំនិតថ្មីៗត្រូវបានបង្រៀន និងបញ្ជាក់ច្រើនលើកច្រើនសារ នៅរាល់គ្រប់សកម្មភាពសិក្សាទាំងអស់ នៅក្នុងអំឡុងពេលដែលបានកំណត់ទុកជាមុន។

កុមារតូចៗទាំងអស់ ត្រូវបានជំរុញឲ្យចូលរួមបើពួកគេអាចធ្វើបាន ទៅតាមចំណង់ចំណូលចិត្ត និងតាមអាយុរបស់ពួកគេ។

កាលវិភាគពេលព្រឹក

Chin Chok Club បើកបម្រើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨.០០​ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់។ ដើម្បីសម្រួលដល់ការរៀបចំសកម្មភាពផ្សេងៗ យើងសូមសំណូមពរដល់មាតាបិតាសិស្សសិស្សមេត្តាជូនកូនៗ មកសាលានៅចន្លោះម៉ោង៨:០០ ទៅ ៨:៣០ ព្រឹក និងមកយកកូនៗទៅផ្ទះវិញនៅចន្លោះម៉ោង ១១:៣០ ទៅ ១២.០០ ថ្ងៃត្រង់។

  • ម៉ោង ៨:០០ ទទួលស្វាគមន៍សិស្ស និងមាតាបិតាសិស្ស
  • ម៉ោង ៨:៣០ ម៉ោងអង្គុយជារង្វង់ បទបង្ហាញរបស់សិស្ស / រូបថត / កម្មវិធីពេលព្រឹក / កម្មវិធីច្រៀង… ទ្រង់ទ្រាយ រូបរាង (ដូចជា៖ បាល់, រង្វង់មូល / ព្រះអាទិត្យ, បាល់ / ផែនដី)
  • ម៉ោង ៩:០០ – ៩:៣០ សកម្មភាពទី១ *ឧទាហរណ៍៖ សិល្បៈ និងសិប្បកម្ម
  • ម៉ោង ៩:៣០ – ៩:៥០ កុមារលេងកម្សាន្តតាមចំណូលចិត្ត
  • ម៉ោង ៩:៥០ – ១០:០០ ការសំអាតដៃ
  • ម៉ោង ១០:០០ – ១០:៣០ អាហារសម្រន់ (ផ្លែឈើ បន្លែ នំស្រួយ ឈីស ទឹកបរិសុទ្ធ…) ក្មេងៗអង្គុយដោយស្ងៀមស្ងាត់ ស្វែងយល់អំពីរសជាតិ និងក្លិនអាហារ
  • ម៉ោង ១០:៣០ – ១០:៥០ កុមារលេងកម្សាន្តតាមចំណូលចិត្ត
  • ម៉ោង ១០:៥០ – ១១:៣០ សកម្មភាពទី២ *ឧទាហរណ៍៖ រាំតាមចង្វាក់ភ្លេង
  • ម៉ោង ១១:៣០ – ១២:០០ ម៉ោងសម្រាក (និទានរឿង ស្ដាប់ចម្រៀង…) រហូតដល់ម៉ោងទៅផ្ទះវិញ
សកម្មភាពអំពីប្រធានបទណាមួយ ដែលជ្រើសរើសទៅតាមពេល សូមមើលប្រធានបទដែលអាចនឹងមាន

ចំណាំ កាលវិភាគ អាចខុសគ្នាពីពេលមួយទៅពេលមួយ ដើម្បីសម្របទៅតាមប្រតិកម្មរបស់កុមារ (តើពួកគេចាប់អារម្មណ៍ ឬអត់ ការហត់នឿយ ការពេញចិត្ត) ឬតាមអាកាសធាតុ។

នេះជាបញ្ជីប្រធានបទខ្លះ តែមិនមែនទាំងអស់នោះទេ

  • រាងកាយ
  • ពណ៌ (ក្រហម ខៀវ លឿង ស ខ្មៅ…)
  • ទ្រង់ទ្រាយ រូបរាង (បាល់ រង្វង់មូល / ព្រះអាទិត្យ បាល់ ផែនដី…)
  • សត្វ៖ ដែលហើរ ដើរ ឬហែលទឹក
  • ធាតុ៖ ទឹក(ត្រី) ដី(សត្វល្អិត រុក្ខជាតិ) ខ្យល់ ភ្លើង
  • ពេលថ្ងៃ / ពេលយប់ (ភាពផ្ទុយ / ពន្លឺ / សត្វចេញដើរពេលយប់…)
  • សៀកសម្ដែង (របាំងមុខ ការសម្ដែងទឹកមុខ ការសម្ដែងកាយវិការ…)
  • គ្រឿងម៉ាស៊ីន / មធ្យោបាយដឹកជញ្ជូន
  • សំឡេង សំឡេងរំខាន
  • រឿងនិទាន​ ដែលកុមារអាចសិក្សាស្វែងយល់ពីគំនិត និងការបង្ហាញផ្សេងៗ (ដូចជាទំហំ រសជាតិ ការបង្ហាញពីអារម្មណ៍៖ សប្បាយ កើតទុក្ខ ខឹងក្រោធ…)
  • ភាពខុសប្លែកគ្នា (ជម្រក ចម្រៀង ការរាំរែក) ជនជាតិឥណ្ឌា ជនជាតិ Eskimos…
  • ។ល។

 

ប្រភេទនៃសកម្មភាព

  • ចម្រៀង​ មេសូត្រសម្រាប់កុមារ តុក្កតា កាយវិការកំប្លែង ការស្លៀកពាក់ឈុតពិសេស
  • ការបង្ហាញគំរូ ការបិទភ្ជាប់ ការចាក់បំពេញ ការចាក់ចេញ
  • រូបផ្គុំ ល្បែងរៀប និងសាងសង់វត្ថុផ្សេងៗ
  • ការបត់រូប ការគូរដោយប្រើម្រាមដៃ ឬអេប៉ុង ឬជក់ ឬច្រាស់ដុសធ្មេញ និងបន្ទះសម្រាប់គូរ…
  • ការគូររូប៖ ខ្មៅដៃ ប៊ិក ដីសពណ៌ និងការផាត់ពណ៌ផ្សេងៗ…
  • ល្បែងបង្វិលកង កាយសម្ព័ន្ធ លំហាត់ចលនារាងកាយ និងខួរក្បាល
  • តន្រី្ត សៀវភៅ ថង់កំណប់ អាងទឹកខ្យល់តូចៗ (សម្រាប់លេងទឹក ហែលទឹក ឬស្ទូចត្រី)
  • ការចំអិនអាហារ៖ តុបតែងនំ នំប៉័ងដុត ការលាយផ្លែឈើ…
  • ការដាំគ្រាប់រុក្ខជាតិ
  • ជប់លៀងខួបកំណើត និងពិធីប្រពៃណី (Halloween Christmas ចូលឆ្នាំខ្មែរ…)

 

 

ការចុះឈ្មោះ

លេខទូរស័ព្ទ ដើម្បីសួរសំណួរផ្សេងៗ៖

+(855) 89 471 496

អ៊ីមែល ដើម្បីសួរសំណួរផ្សេងៗ៖

ព័ត៌មានពីលក្ខខណ្ឌបង់ប្រាក់

(រួមបញ្ចូលពន្ធទាំងអស់)
មានការបញ្ចុះតម្លៃ សម្រាប់ការបង់ប្រាក់គិតជាឆ្នាំ!

តម្លៃចុះឈ្មោះ

៩០ ដុល្លារ ក្នុងមួយឆ្នាំ (រួមបញ្ចូលពន្ធទាំងអស់)

រូបមន្ត “វិភាគទានប្រចាំខែ”

១១០ ដុល្លារ ក្នុងមួយខែ (រួមបញ្ចូលពន្ធទាំងអស់)

ត្រូវតែបង់ប្រាក់ ក្នុងសប្ដាហ៍ទី១ រៀងរាល់ខែ។ ការបង់ប្រាក់យឺតយ៉ាវ នឹងត្រូវផ្លាស់ប្ដូរដោយស្វ័យប្រវត្តិទៅជារូបមន្ត “Daily Dues”។ រាល់ខែដែលបានចាប់ផ្ដើម គឺនឹងត្រូវផុតកំណត់។

រូបមន្ត “បង់ប្រាក់ប្រចាំថ្ងៃ”

១០ ដុល្លារ ក្នុងមួយព្រឹក​ (រួមបញ្ចូលពន្ធទាំងអស់)។

ត្រូវតែបង់ប្រាក់ ក្នុងពេលសិស្សមកដល់សាលា ឬមុនពេលចេញទៅផ្ទះវិញ។

ទំនាក់ទំនង

អាសយដ្ឋាន

ផ្លូវបាខែង ខេត្តសៀមរាប ប្រទេសកម្ពុជា។

Yenny

+(855) 89 471 496

អ៊ីមែល ដើម្បីសួរសំណួរផ្សេងៗ៖

ម៉ោងបម្រើការ

ច័ន្ទ-សុក្រ ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់