Nursery & Day Care in Siem Reap

ដំណោះស្រាយសម្រាប់គ្រួសារ

យើងផ្ដល់ជូននូវសេវាអប់រំកុមារតូចៗដែលប្រកបដោយគុណភាពខ្ពស់បំផុត។ 1st ClassChin Chok Club

“Qualis.co គឺជាក្រុមហ៊ុនឯកជនមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដើម្បីផ្ដល់ដំណោះស្រាយជូនដល់គ្រួសារទាំងឡាយដែលមកទស្សនា ឬរស់នៅក្នុងខេត្តសៀមរាប”

គោលដៅចំបងរបស់យើងគឺ ផ្ដល់នូវសេវាអប់រំកុមារតូចៗដែលប្រកបដោយគុណភាពខ្ពស់ ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុងខេត្តសៀមរាប។

យើងមានសេវាថែទាំកុមារតូចៗចំនួន ២ប្រភេទខុសៗគ្នា៖

1st Class

1st Class គឺជាទារកដ្ឋានពេញម៉ោង សម្រាប់ទារកនិងកុមារតូចៗ​ ដែលស្ថិតនៅក្នុងបរិស្ថានសិក្សាមួយដែលមានវប្បធម៌ និងភាសាចម្រុះ (ខ្មែរ អង់គ្លេស និងចិន) ។

Chin Chok Club

Chin Chok Club គឺជាទារកដ្ឋានក្រៅម៉ោង ដែលប្រើភាសាបារាំងជាភាសាគោល សម្រាប់កុមារដែលមានអាយុពី ១ឆ្នាំ ដល់ ៣ឆ្នាំ។ ទារកដ្ឋាននេះ បានដំណើរការអស់រយៈពេល ១៤ឆ្នាំមកហើយ។

ពេលនេះ ពួកយើងកំពុងចាប់ផ្ដើមដំណើរមួយដែលពោរពេញដោយក្តីរំភើបរីករាយ! ហើយយើងក៏មានគម្រោងជាច្រើនទៀតដែរ ដើម្បីពង្រីកសេវារបស់ពួកយើងបន្ថែមទៅលើវិស័យទេសចរណ៍ និងសហគមន៍ក្នុងតំបន់ ដោយយកគុណភាព និងគំនិតថ្មីៗជាទិសដៅ។

ពួក​យើង​កំពុង​តែចាប់​ផ្ដើម​ដំណើរ ដ៏​រំភើប​មួយ​! ហើយ​ពួក​យើង​ក៏​មាន​ផង​ដែរ​នូវ​ គម្រោង​ជា​ច្រើន​ ដើម្បី​ពង្រីក​ សេវាកម្ម​របស់​ពួក​យើង ទាំង​ផ្នែក​ទេសចរណ៍ នឹង សង្គម​កិច្ច ជាមួយ​ការ​ស្រាវជ្រាវ​មួយ​ដ៏​ជាក់លាក់​សម្រាប់​ គុណភាព និង ការ​បង្កើត​ថ្មី។

លោកស្រី Diane Caroen

ស្ថាបនិក (FOUNDER)

លោកស្រី មានសញ្ញាបត្រអនុបណ្ឌិតលើជំនាញអភិវឌ្ឍន៍ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ហើយលោកស្រីជាអ្នកសម្របសម្រួលលើគម្រោងអភិវឌ្ឍន៍ (ផ្នែកមនុស្សធម៌) អស់រយៈពេល ២០ឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា ជាប្រទេសដែលលោកស្រីបានបង្កើតគ្រួសារ និងសព្វថ្ងៃមានកូនចំនួន ៣នាក់ ជាមួយស្វាមីរបស់លោកស្រី។ ដោយសារតែពុំមានសាលាអប់រំកុមារតូចៗ និងកង្វះកម្មវិធីអប់រំនានា កាលពីច្រើនឆ្នាំមុន លោកស្រីបានបង្កើតកន្លែងថែទាំអប់រំកុមារដោយខ្លួនឯង នៅក្នុងឆ្នាំ២០០៤ ដែលមានឈ្មោះថា Chin Chok Club ហើយក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ លោកស្រីបានគ្រប់គ្រងសាលាភាសាបារាំងនៅក្នុងខេត្តសៀមរាប ក្នុងនាមជាលេខាធិការ និងក្រោយមកជាប្រធានក្រុមប្រឹក្សាអាណាព្យាបាលនៅក្នុងសាលានេះផងដែរ។

លោក Raphael Ferry

ស្ថាបនិក (FOUNDER)

នៅក្នុងឆ្នាំ២០០៩ ភរិយា និងកូនស្រីអាយុ៥ឆ្នាំរបស់លោក បានសម្រេចចិត្តចាកចេញពីប្រទេសបារាំង ដើម្បីធ្វើដំណើរតាមប្រទេសផ្សេងៗក្នុងពិភពលោក។ ពួកគាត់បានមកដល់ស្រុកខ្មែរក្នុងឆ្នាំ២០១០។ លោក Raphael  បានបញ្ចប់ការសិក្សាលើឯកទេសចិត្តវិទ្យា ដែលមានជំនាញផ្នែកញាណវិទ្យា និងអប់រំ។ លោកធ្លាប់បានធ្វើការជាគ្រូបង្វឹក លើជំនាញបដិសណ្ឋារកិច្ច និងសេវាអតិថិជនអន្តរជាតិ សម្រាប់ស្ថាប័នបដិសណ្ឋារកិច្ចនៅក្នុងតំបន់។ លោកក៏ជាអ្នកផលិតគំនូរជីវចលសម្រាប់ក្រុមហ៊ុន Siem Reap French Actors Studio ផងដែរ ហើយលោកបានចែករំលែកចំណេះ និងជំនាញក្នុងការសម្ដែងរបស់លោកដើម្បីបង្រៀន និងបង្កើនទំនុកចិត្តដល់សិស្សនៅ Sala Bai ទៀតផង។ ក្រៅពីនេះ លោកក៏ជាគ្រូបង្រៀនលើជំនាញសម្ដែងដល់ក្មេងតូចៗ ដែលជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សាលាភាសាបារាំងនៅក្នុងខេត្តសៀមរាបផងដែរ។ នៅប្រទេសបារាំង លោកធ្លាប់ជាម្ចាស់គ្រប់គ្រងហាងលក់ ហ្គេម និងប្រដាប់ក្មេងលេង អស់រយៈពេល ២០ឆ្នាំផងដែរ។

ទំនាក់ទំនង

អាស័យដ្ឋាន

ផ្លូវបាស្ទ័រ (Buster) ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ប្រទេសកម្ពុជា។

លេខទូរស័ព្ទ ដើម្បីសួរសំណួរផ្សេងៗ៖

+(855) 12 345 678

អ៊ីមែល ដើម្បីសួរសំណួរផ្សេងៗ៖